កម្មវិធីសិក្សា
ក. ម៉ោងសិក្សាៈ
– កម្រិតបឋមសិក្សាថ្នាក់ទី១ ដល់ទី៦ ចាប់ផ្តើមពីម៉ោង១៣:00 ដល់ម៉ោង១៧:00 (ថ្ងៃចន្ទ ដល់សុក្រ)
– កម្រិតមធ្យមសិក្សាថ្នាក់ទី៧ ដល់ទី១២ចាប់ផ្តើមពីម៉ោង១៣:00 ដល់ម៉ោង ១៧:00(ថ្ងៃចន្ទ ដល់សុក្រ)និងបន្ថែមម៉ោងនៅពេលព្រឹកថ្ងៃសៅរ៍(០៨:00 ដល់ម៉ោង ១២:00) ។
ខ.ធនធានគណៈគ្រប់គ្រង និងលោកគ្រូអ្នកគ្រូ
ត្រូវបានជ្រើសរើសពីបុគ្គលិកក្របខ័ណ្ឌរដ្ឋដែលមានបទពិសោធន៍បង្រៀន និងគ្រប់គ្រងនៅគ្រឹះស្ថានរដ្ឋចាប់ពី៥ឆ្នាំឡើងទៅ ។
គ. ផ្នែកបឋមសិក្សា (ទី១ ដល់ទី៦)
– ភាសាខ្មែរ ៖ រៀនអាន សរសេរ រៀនពាក្យ មេសូត្រ សរសេរតាមអាន វេយ្យាករណ៍តែងសេចក្តី។
– គណិតវិទ្យា ៖ នព្វន្ត និងធរណីមាត្រ
– វិទ្យាសាស្ត្រអនុវត្ត ៖ ឱ្យសិស្សយល់ដឹងពីវត្ថុធម្មជាតិ និងបាតុភូតផ្សេងៗ ដឹងអំពីទំនាក់ទំនងរវាងធម្មជាតិ និងមនុស្ស និងមានស្មារតី ទឹកចិត្តស្រលាញ់ធម្មជាតិ និងចេះការពារបរិស្ថាន ។
– វិទ្យាសាស្ត្រសង្គម ៖ ភូមិវិទ្យា ប្រវត្តិវិទ្យា សុជីវធម៌ គំនូរ អក្សរផ្ចង់ គេហកិច្ច និងសិល្បៈ
– អប់រំកាយ និងកីឡា ៖ គឺការអភិវឌ្ឍន៍ និសិស្សខាងផ្លូវកាយ ផ្លូវចិត្ត ផ្លូវសង្គម និងផ្លូវសញ្ចេតនា ធ្វើឱ្យសិស្សយល់ដឹងអំពីសុខភាព និងសុវត្ថិភាព ធ្វើឱ្យខ្លួនរឹងមាំ និងមានឥរិយាបថរស់នៅល្អ។
– អប់រំសិល្បៈ ៖ មានសិល្បៈរបាំ និងតន្ត្រីបុរាណខ្មែរ ដែលបានជួយឱ្យសិស្សស្រលាញ់ចូលចិត្ត និងដឹងពីតម្លៃពិតរបស់សិល្បៈខ្មែរ តម្លៃសោភ័ណ្ឌភាព សម្ភារៈ និងស្មារតី ឱ្យមានបំនិន ក្នុងការលេង សម្តែងសិល្បៈ និងបានចូលរួមលើកកម្ពស់តម្លៃសិល្បៈនៃវប្បធម៌ខ្មែរ ។
– ចំនួនម៉ោងសិក្សា ៖ ផ្អែកលើកម្មវិធីសិក្សាលម្អិតតាមម៉ោងសិក្សានីមួយៗនៃមេរៀនក្នុងសៀវភៅគោលរបស់ក្រសួងអប់រំ ដោយតម្រូវឱ្យសិស្សរៀនបានគ្រប់មេរៀនដែលមានក្នុងសៀវភៅសិស្ស ។
ឃ.ផ្នែកមធ្យមសិក្សា (ទី៧ ដល់ទី១២)
– ភាសាខ្មែរ ៖ រៀនអាន សរសេរ រៀនពាក្យ មេសូត្រ កំណាព្យ សរសេរតាមអាន វេយ្យាករណ៍ តែងសេចក្តី
– គណិតវិទ្យា ៖ នព្វន្ត និងធរណីមាត្រ
– វិទ្យាសាស្ត្រ ៖ រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា ផែនដីវិទ្យា
– វិទ្យាសាស្ត្រសង្គម ៖ ភូមិវិទ្យា ប្រវត្តិវិទ្យា សីលធម៌ ពលរដ្ឋវិជ្ជា គំនូរ គេហវិទ្យា និងសិល្បៈ
– អប់រំកាយ បំណិនជីវិត៖ ហាត់ប្រាណ កីឡា និងសិល្បៈ
– ចំនួនម៉ោងសិក្សា៖ ផ្អែកលើកម្មវិធីសិក្សាលម្អិតតាមម៉ោងសិក្សានីមួយៗនៃមេរៀនក្នុងសៀវភៅគោលរបស់ក្រសួងអប់រំ ដោយតម្រូវឱ្យសិស្សរៀនបានគ្រប់មេរៀនដែលមានក្នុងសៀវភៅសិស្ស។